Pirlo ឈប់ឲ្យ CR7 ធ្វើរនាំងហ្វ្រីឃីក ព្រោះចេះតែខ្លាចបាល់ពេក
Cristiano Ronaldo ទទួលរងការរិះគន់យ៉ាងថ្ងៃប៉ុន្មានថ្ងៃនេះ ហើយអ្នកចាត់ការ Juventus លោក Andrea Pirlo ទទូចថា លោកសម្រេចចិត្តហើយថា ឈប់ឲ្យខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះឈរធ្វើរនាំងពេលគូប្រជែងទាត់ហ្វ្រីឃីកៗម្ដង។
កាលឈ្នះ Parma ៣ទល់នឹង១ នៅពាក់កណ្ដាលសប្ដាហ៍កន្លងទៅ ក្រុមគូប្រជែងមួយនេះបាននាំមុខមុនដោយបាល់ហ្វ្រីឃីក។ ពេលនោះ CR7 ឈរធ្វើរនាំង ហើយពេល Gaston Brugman ទាត់ហ្វ្រីឃីក ស្រាប់តែ Ronaldo មិនលោតសោះ បានត្រឹមយកដៃខ្ទប់មុខ។
រឿងស្រដៀងគ្នាហ្នឹងកើតឡើងពេលប៉ះ FC Porto ដែល Juventus ធ្លាក់ក្នុងវគ្គ១៦ក្រុមចុងក្រោយ។ កាលណោះកីឡាករ Porto ទាត់ហ្វ្រីឃីក ហើយ Ronaldo បានត្រឹមបែរគូទ។
លោក Pirlo និយាយថា កំហុសបែបនេះមិនអាចលើកលែងបានទេ ព្រោះថា អ្នកឈរធ្វើរនាំងមិនអាចខ្លាចបាល់ ហើយឈរគូទឡើយ៕