Aubameyang បដិសេធ Man UTD ព្រោះចង់ទៅ Chelsea
ខ្សែប្រយុទ្ធ Aubameyang បានបដិសេធ Manchester United ព្រោះមិនចង់លេងនៅ Europa League។
អ្នកជំនាញទីផ្សារដោះដូរកីឡាករ Fabrizio Romano បញ្ជាក់ថា Manchester United បានពិភាក្សាជាមួយ Barcelona លើបំណងចុះកុងត្រាយក Aubameyang កាលពីប៉ុន្មានថ្ងៃមុន។ យ៉ាងណា អតីតតារា Arsenal គ្មានបំណងចូលរួមជាមួយបិសាចក្រហមទេ។
បើតាមសារព័ត៌មាន Daily Mail អតីតសមាជិក Arsenal ចង់បន្តលេងនៅ UEFA Champions League និងឲ្យអាទិភាពទៅ Chelsea។ ក្រុមមានមូលដ្ឋាននៅតំបន់កាតាឡូនីចង់បាន២១លានផោនសម្រាប់ការផ្ទេរនេះ៕