
កោះកុងអេហ្វស៊ីឡើងឈរកំពូលលីគ២សាជាថ្មី
ក្រោយឈ្នះម្ចាស់កំពូលតារាងអគ្គិសនីកម្ពុជា ដោយលទ្ធផល៣ទល់នឹង១ នៅថ្ងៃអាទិត្យ ទី០៩ ខែតុលា កោះកុងអេហ្វស៊ីបានឡើងទៅលំដាប់លេខ១វិញហើយ។
ឆ្លងកាត់ការប្រកួត១៩សប្ដាហ៍កន្លងមក មានដល់ទៅ៤ក្រុមដែលមាន៤២ពិន្ទុស្មើគ្នានោះ គឺ កោះកុង, អាយអេសអាយដង្កោសែនជ័យ, អគ្គិសនីកម្ពុជា និងនគរបាលជាតិ។
អគ្គិសនីកម្ពុជា បានគ្រប់គ្រងកំពូលតារាងច្រើនសប្ដាហ៍មកហើយ និងធ្លាប់កាន់កំណត់ត្រាមិនដែលចាញ់១១ប្រកួតថែមទៀត។ ផ្ទុយទៅវិញ លទ្ធផលមិនល្អបន្តបន្ទាប់បានរុញក្រុមលោក ទុំ សារ៉ាយ ទៅក្រោមវិញ៕