Barcelona ត្រៀមនាំយកកីឡាកររបស់មាន់ខ្នាយមាសមកពង្រឹងក្លឹបនៅប្រព័ន្ធបំរើ
ក្រោយបរាជ័យក្នុងការចរចារទិញខ្សែប្រយុទ្ធ Neymar ត្រឡប់មកកាន់ Camp Nou វិញ ពេលនេះអ្នកមានបុណ្យ FC Barcelona បានបង្វែរគោលដៅមកលើខ្សែបំរើប្រយុទ្ធ Lucas Moura របស់មាន់ខ្នាយមាស Tottenham Hotspur វិញ។
ក្រុមអ្នកមានបុណ្យកំពុងសំលឹងរកមើលប្រព័ន្ធបំរើដែលអាចលេងត្រូវគ្នាជាមួយខ្សែប្រយុទ្ធដូចជា Leo Messi, Luis Suarez, Antoine Griezmann និង Ousamne Dembele។
ឥឡូវនេះគោលដៅរបស់ FC Barcelona គឺ Lucas Moura របស់មាន់ខ្នាយមាស Tottenham Hotspur។
កីឡាករវ័យ ២៧ ឆ្នាំរូបនេះស៊ុតបាល់បញ្ចូលទីចំនួន ៣ គ្រាប់ពេលដែល Spurs ផ្តួលក្រុម Ajax ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន។
Barça ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ក្នុងការនាំយកកីឡាករប្រេស៊ីលមកកាន់ Camp Nou នៅរដូវក្តៅនេះប៉ុន្តែយោងតាមព័ត៌មានរបស់ Mundo Deportivo កិច្ចព្រមព្រៀងនេះត្រូវបានពន្យាពេលដោយសារតែក្លឹបនៅ Premier League ទាមទារថ្លៃឈ្នួលលើសពី ៥០ លានផោន។ ដូច្នេះត្រូវពន្យាពេលដល់ខែមករាខាងមុខ។
Moura រកបាន ១៧ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៦៣ លើកអោយ Spurs ចាប់តាំងពីផ្លាស់ Paris Saint-Germain ៕