
បំណែកយន្តហោះដឹក Sala ដែលធ្លាក់ចូលដៃសមុទ្រត្រូវបានរកឃើញរួមជាមួយនឹងសាកសពមួយ
កាលពីម្សិលមិញ សាកសពមួយត្រូវបានរកឃើញក្នុងបំណែកយន្តហោះដឹកកីឡាករបាល់ទាត់ Emiliano Sala និងពីឡុត David Ibbotson ដែលបានធ្លាក់ចូលដៃសមុទ្រ។
ការរុករកក្នុងទឹកនៃដៃសមុទ្រ English Channel ត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ហើយបានរកឃើញបំណែកយន្តហោះខ្នាតតូច Piper Malibu នៅបាតដៃសមុទ្រនៅ Guernsey ជិត២សប្ដាហ៍ក្រោយបាត់យន្តហោះនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
អង្គភាពស្រាវជ្រាវគ្រោះថ្នាក់ផ្លូវអាកាស AAIB របស់អង់គ្លេសបានបញ្ជាក់ពីការរកឃើញកាលពីថ្ងៃចន្ទទី៤ខែកុម្ភៈឆ្នាំ២០១៩។ ក្រុមជួយសង្គ្រោះកំពុងរកវិធីស្រង់ស្រង់យន្តហោះនោះឡើងមក ខណៈវាស្ថិតក្រោមទឹកជម្រៅ៦៧ម៉ែត្រ។
គួររំលឹកថា កីឡាករជនជាតិអាហ្សង់ទីន ត្រូវរាយការណ៍ថាជាម្នាក់ក្នុងចំណោម២នាក់ដែលស្ថិតនៅលើយន្តហោះ Piper Malibu ដែលបានបាត់ដាននៅ Alderney ក្នុងកោះ Channel Islands កាលពីយប់ថ្ងៃចន្ទទី២១ខែមករាឆ្នាំ២០១៩។