Beckham ចង់ទិញកំពូលកីឡាករទាំង២រូបនេះមកកាន់ក្លិបរបស់ខ្លួន
(BC-99)
David Beckham ម្ចាស់ក្លិបបាល់ទាត់ Inter Miami មានមហិច្ឆតាមិនត្រឹមតែចង់ឱ្យក្លិបថ្មីមួយនេះក្លាយជាក្រុមខ្លាំងជាងគេនៅសហរដ្ឋអាមេរិចនុះទេ តែរូបគេក៏ចង់ឱ្យក្លិបមួយនេះក្លាយជាក្រុមខ្លាំងនៅក្នុងពិភពលោកតែម្តង។
ដើម្បីសម្រេចនូវក្តីបំណងមួយនេះ David Beckham បានដាក់បញ្ចូលឈ្មោះកំពូលកីឡាករបាល់ទាត់២រូបនាពេលបច្ចុប្បន្នចូលក្នុងបញ្ជីទិញរបស់ខ្លួនគឺ Lionel Messi និង Cristiano Ronaldo។ ដោយមានការចង្អុលបង្ហាញពី Phil Neville ដែលជាអ្នកចាត់ការទូរទៅរបស់ក្លិប Beckham ត្រូវតែសាកល្បងធ្វើការទាក់ទងកីឡាករទាំង២រូបខាងលើនេះ។
Beckham បាននិយាយនៅពេលថ្មីៗនេះថា៖ “ក្រុមអ្នកគាំទ្ររបស់យើងចង់ឃើញតារាបាល់ទាត់ល្បីៗមានវត្តមាននៅទីនេះ។ យើងមានកីឡាករដូចជា Gonzalo Higuain និង Blaise Matuidi ដែលកំពុងតែធ្វើឱ្យមានភាពអស្ចារ្ យើងយនឹងបន្ថែមអស្ចារ្យទៀតដោយនាំយកកីឡាករល្បីៗមកចូលរួម”។
ក្នុងនោះដែរអតីតកីឡាកររបស់ក្លិប Manchester United រូបនេះបានក៏បាននិយាយឱ្យដឹងផងដែរនូវគុណសម្បត្តិរបស់ Sir Alex Ferguson និងការផ្តល់មតិយោបល់មួយចំនួនឱ្យរូបខ្លួនទាក់ទងទៅនឹងការបង្កើតក្លិបបាល់ទាត់មួយបានសម្រេចដូចដែលបានឃើញនាពេលបច្ចុប្បន្ននេះ។