Cavani នឹងបានលុយច្រើន បើចេញពី Man UTD រដូវកាលនេះ
Manchester United នឹងត្រូវចំណាយ២លានអឺរ៉ូសម្រាប់ Edinson Cavani ប្រសិនបើពួកគេមិនបន្តកិច្ចសន្យាខ្សែប្រយុទ្ធអ៊ុយរុយហ្គាយនាដំណាច់រដូវកាល២០២០/២០២១។
នៅរដូវក្តៅឆ្នាំ២០២០ Man Utd បានចុះកុងត្រាមួយរដូវកាលឆ្នាំជាមួយនឹងជម្រើសបន្លាយសុពលភាព បន្ទាប់ពីកីឡាកររូបនេះបានចាកចេញពី PSG ។ យោងតាមសារព័ត៌មាន The Times ក្រុមបិសាចក្រហមនឹងត្រូវចំណាយប្រាក់២លានអឺរ៉ូ ប្រសិនបើកិច្ចសន្យាមិនត្រូវបានអនុវត្ត។
អ្នកចាត់ការ Ole Gunnar Solskjaer ចង់រក្សា Cavani បន្ទាប់ពីគេរកបាន៧គ្រាប់ និង assist២លើកពីការប្រកួត ២៤ដង។
យ៉ាងណា ដោយសារតែបញ្ហារបួសសាច់ដុំ Man UTD ត្រូវនៅចាំមើលថាតើនឹងអាចបន្តកុងត្រាឬអត់។ ក្នុងវ័យ៣៤ អតីតខ្សែប្រយុទ្ធ Napoli និង PSG នៅមានកាយសម្បទាមាំមួន ដោយសារការហ្វឹកហាត់ និងតំណមចំណីអាហារ។
វត្តមានរបស់ Cavani ក៏ជាសញ្ញាព្រមានសម្រាប់ Anthony Martial ដែលរកបានត្រឹម៧គ្រាប់ពីការប្រកួត៣២លើក៕