
Hun Sen Cup៖ ក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោន និង ណាហ្គាវើលដ៍ ទទួលជ័យជម្នះក្នុងជើងទី១
ការប្រកួតពានរង្វាន់សម្តេចអគ្គសេនាបតីហ៊ុន សែន ថ្នាក់ជាតិឆ្នាំ២០២០ បានចាប់ផ្តើមជើងទី១ ខណៈដែលក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោន បានយកឈ្នះ អាសុីអឺរ៉ុប យូណាធីត ៤ ទល់ ០ ស្របពេលដែល ណាហ្គាវើលដ៍ ឈ្នះភ្ញៀវយ៉ាងតានតឹង ៣ ទល់ ២ នាទឹកដីរបស់ខ្លួន។
អ្វីដែលគួរអោយភ្ញាក់ផ្អើល ក្រុមខេត្តព្រៃវែង បានយកឈ្នះម្ចាស់ផ្ទះ អង្គរថាយហ្គឺរ ៣ ទល់ ២ នាទឹកដីខេត្តសៀមរាប ចំណែក ប៉ូលីស បានត្រឹមស្មើម្ចាស់ផ្ទះ គិរីវង់សុខសែនជ័យ ០ ទល់ ០ ហើយក្រុមកងយោធពលខេមរភូមិន្ទ លុតក្រុម កែប ១០ ទល់ ២ ៕