Man City ឡើងលេខ២ក្នុងប្រវត្តិសាស្រ្ដក្រោយឈ្នះ PremierLeague លើកទី៦នៅរជ្ជកាល Pep Gaurdiola
បន្ទាប់ពី Manchester City បានឈ្នះ PremierLeague នៅរដូវកាលនេះមានន័យថាក្លឹបនៅទីក្រុង ManChester មួយនេះបានឡើងមកឈរលេខរៀងទី២ពីលើ Chelsea បើរាប់ចាប់តាំងពីឆ្នាំ ១៩៩២មក ដោយ Man City ឈ្នះបាន ៦លើកខណៈ Chelsea ឈរលេខ៣ ឈ្នះ៥លើក។
យ៉ាងណាមិញក្លឹប Manchester United បន្តឈរលើគេបើទោះបីជាក្លឹបមួយនេះខកខានឈ្នះនៅប៉ុន្មានឆ្នាំចុងក្រោយនេះក៏ពិតមែន ។ តែពួកគេបានសាងស្នាដៃអំឡុងលោក Sir Alex Ferguson ហើយក៏មានន័យថាមានតែលោក Ferguson ជាគ្រូបង្វឹកតែម្នាក់គត់ដែលឈ្នះពាននេះច្រើន ជាងលោក Pep ។
សូមបញ្ចាក់ថាក្រៅពីក្រុមទាំង៣ មានក្រុមផ្សេងៗទៀតដែលធ្លាប់ឈ្នះ PremierLeague ពោល Arsenal បាន៣ដង , Blackburn បាន១ដង , Leicester City១ដង និង Liverpool ១ដង ៕
The Nightmare