ជម្រើសជាតិកម្ពុជាចេញទៅម៉ាឡេស៊ីរាត្រីនេះ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងហោះទៅកាន់រាជធានីគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅរាត្រីថ្ងៃពុធ ទី០៧ ខែធ្នូ សម្រាប់ការប្រកួតមិត្តភាពតទល់ជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃសុក្រ ទី០៩ ខែធ្នូ។
សមាជិកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រមូលផ្ដុំគ្នាហ្វឹកហាត់នៅល្ងាចថ្ងៃអង្គារ ទី០៦ ខែធ្នូ នាទីលានហ្វឹកហាត់ព្រះខ័នរាជស្វាយរៀងក្បែរពហុកីឡដ្ឋានជាតិមរតកតេជោ។
គួរដឹងដែរថា ក្រោយចប់ការប្រកួតមិត្តភាពនេះទៅ ក្រុមជម្រើសជាតិកម្ពុជានឹងចូលរួមយុទ្ធនាការបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ ឬ AFF Cup 2022 ពីថ្ងៃទី២០ ខែធ្នូ តទៅ។ ក្នុងនោះក្រុមជម្រើសជាតិកម្ពុជាត្រូវប្រកួតក្នុងពូល A ដែលមានថៃ, ហ្វីលីពីន, ឥណ្ឌូនេស៊ី និងព្រុយណេ។ កម្ពុជាបើកឆាកវគ្គចែកពូលនៅថ្ងៃទី២០ ខែធ្នូ តទល់ហ្វីលីពីន នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕