ប្រធានសហព័ន្ធបាល់ទាត់អាល្លឺម៉ង់បង្ហាញជំហរលើ Flick
ប្រធានសហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់លោក Bernd Neuendorf បាននិយាយថា “៖យើងមានទំនុកចិត្តពេញទំហឹងចំពោះ Hansi Flick ថាគាត់នឹងអាចរួមដំណើរប្រកួតប្រជែងនេះជាមួយគ្នា។”
ប្រមុខថ្លែងបែបនេះ បន្ទាប់ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ធ្លាក់ចេញពី FIFA World Cup 2022 ត្រឹមវគ្គចែកពូល។ ការបញ្ចប់ចំណាត់ថ្នាក់លេខ៣ ក្នុងពូល E មានន័យថា ក្រុមរហស្សនាមឥន្ទ្រីដែកបរាជ័យត្រឹមវគ្គ៣២ក្រុមនៅជុំចុងក្រោយ World Cup ២ជាប់លើកគ្នា។
កាលពីដើមសប្តាហ៍នេះ នាយកបច្ចេកទេស Oliver Bierhoff បានបញ្ចប់កិច្ចសន្យាជាមួយសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ទៅហើយ។ ប៉ុន្តែ ពួកគេ(សហព័ន្ធ) នៅតែបន្តរក្សា Flick ដើម្បីត្រៀម ការប្រកួតជើងឯកអឺរ៉ុប ២០២៤ លើដីខ្លួនឯង៕