
ញាក់សាច់អតីតគ្រូ Haaland មកដឹកនាំ LEEDS
បន្ទាប់ពីលោក Marcelo Bielsa ចាកចេញពីក្លឹប Leed United ពេលនេះក្លឹបបានតែងតាំងអតីតអ្នកចាត់ការ RB Leipzig លោក Jesse Marsch មកធ្វើជាអ្នកចាត់ការថ្មីរបស់ខ្លួនវិញ ។
យ៉ាងណាមិញ ការចូលមកដឹកនាំ Leeds លោក Jesse Marsch ត្រូវបានរាយការណ៍ថាបានចុះកិច្ចសន្យាដល់ឆ្នាំ ២០២៥ ដើម្បីត្រួសត្រាយក្លឹបឲ្យប្រសើរវិញ។ ក្នុងនោះ ការដឹកនាំដំបូងរបស់លោក Jesse Marsch គឺត្រូវប៉ះ ក្រុម Leicester City នៅចុងសប្តាហ៍នេះ។
សូមបញ្ចាក់ថា Leeds ឈរនៅលំដាប់ទី១៦ ក្នុងតារាងប្រកួត Premier League ដោយមាន ២៣ពិន្ទុ ពីលើតំបន់គេកាត់ចោល ២ពិន្ទុ ៕
-Monsoon-