FIFA World Cup 2022 នៅកាតាមិនមានសំបុត្រតម្លៃថោកទេ!
(BC-99)
សំបុត្រចូលទស្សនាការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ត្រូវបានដាក់លក់ក្នុងតម្លៃ ៤២,០០០ ផោនដែលជាតម្លៃដ៏គួរឱ្យភ្ញាក់ផ្អើលខណៈដែល FIFA បើកកញ្ចប់បដិសណ្ឋារកិច្ចសម្រាប់ប្រទេស កាតា។
អ្នករៀបចំកម្មវិធីបានចេញផ្សាយព័ត៌មានលម្អិតអំពីកញ្ចប់បដិសណ្ឋារកិច្ចសម្រាប់ភ្ញៀវដែលជាអភិជនដូច្នេះកន្លែងអង្គុយទស្សនាបាល់ទាត់ពិភពលោកនៅឆ្នាំ ២០២២ នេះមិនមានតម្លៃថោកទេ។ អ្នកគាំទ្រដែលចុះឈ្មោះចូលរួមត្រូវតែទិញសំបុត្រយ៉ាងតិចបំផុតចំនួន ២ សន្លឹកក្នុងតម្លៃសរុបចំនួន ៤២,២៧០ ផោនសម្រាប់ការទស្សនាការប្រកួតនៅពហុកីឡដ្ឋាន Lusail នៅឆ្នាំក្រោយ។
ក្នុងតម្លៃនេះដែរម្ចាស់សំបុត្រត្រូវជួបជុំគ្នានៅកន្លែងអង្គុយជាន់ផ្ទាល់ដីដោយទទួលបានអាហារ ៤ វគ្គរួមមានភេសជ្ជៈស្រាក្រឡុកស្រាសំប៉ាញដ៏មានតម្លៃថ្លៃនិងស្រាបៀរ។ សេវាកម្មនេះនឹងបម្រើជូនមុនពេលចាប់ផ្តើមប្រកួត ពេលសម្រាកតង់ទី១និងបន្ទាប់ពីការប្រកួតចប់។
ខុសពី World Cup លើកមុនៗដែលតែងតែមានភ្នាក់ងារប៉ាវផ្តាច់សំបុត្រសម្រាប់លក់បន្តដែលគេហៅថាអ្នកគួកជេ ម្តងនេះក្រុមហ៊ុនដៃគូផ្លូវការរបស់ FIFA ដែលទទួលសិទ្ធរៀបចំបដិសណ្ឋារកិច្ចទាំងនេះបានធានាថាមិនជនទី៣លក់សំបុត្រនេះឡើយហើយក៏បានព្រមានអ្នកគាំទ្រកុំឲ្យចាញ់បោកពួកទាំងនេះផងដែរ។