លោក Pep Guardiola ថា ក្រុមនឹងអវត្តមានកីឡាករសំខាន់មួយចំនួននាយប់នេះពេលប៉ះ Sporting
ខ្សែបម្រើ Jack Grealish នឹងអវត្តមាន ពេល Man City ត្រូវប្រកួតជាមួយ Sporting Lisbon យប់នេះ លោក Pep Guardiola គ្រូបង្វឹកក្រុម Man City បានអះអាងថា ក្រុមខ្លួននឹងមិនមានវត្តមានខ្សែបម្រើ Jack Grealish នោះទេ ពេលដែលពួកគេត្រូវធ្វើដំណើរទៅជួបក្រុម Sporting Lisbon ក្នុងការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League យប់នេះ។
ជាការពិត កីឡាករអង់គ្លេស វ័យ២៦ឆ្នាំ បានជួបបញ្ហារបួសស្មងជើងរើឡើងវិញ ដែលធ្វើអោយរូបគេត្រូវអវត្តមាន ជាច្រើនសប្តាហ៍ទៅមុខទៀត។ ទោះយ៉ាងណា លោក Pep បញ្ជាក់ថា របួសរបស់ Jack Grealish មិនមានអាការៈធ្ងន់ធ្ងរខ្លាំងនោះទេ។
យ៉ាងណា សម្រាប់ការប្រកួតទល់នឹង Sporting Lisbon លោក Pep អះអាងថា “ គូប្រកួតនៅពេលនេះ មានភាពរឹងមាំដោយសារពួកគេសហការគ្នាបានល្អ ទាំងកីឡាករ និង គ្រូបង្វឹករបស់ពួកគេ ប៉ុន្តែពួកយើងក៏មានភាពខ្លាំង មានការជឿជាក់បានល្អដែរ។
monsoon