អស់ទាស់! Man City ព្រមព្រៀងតម្លៃខ្លួន១៤០លានដុល្លារជាមួយខ្សែបម្រើ Jack Grealish
កាលពីមុននេះបន្តិច សារព័ត៌មានកីឡានៅអង់គ្លេសជាច្រើនបានចុះផ្សាយថា Manchester City បានព្រមព្រៀងតម្លៃខ្លួនឯតទគ្គកម្ម១៤០លានដុល្លារសហរដ្ឋអាមេរិកដើម្បីទិញយកខ្សែបម្រើ Jack Grealish ពី Aston Villa នៅរដូវក្តៅនេះក្រោយពីបញ្ចប់ព្រឹត្តិការណ៍ Euro 2020។
បើសិនជាអ្វីៗកើតឡើងជាផ្លូវការមែន សមាជិករបស់ក្រុមតោកំណាចរូបនេះនឹងក្លាយជាកីឡាករអង់គ្លេសដែលមានតម្លៃថ្លៃបំផុតនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់។
គួរឱ្យដឹងថា ខ្សែបម្រើ Jack Grealish ត្រូវបានគេផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹង Manchester United នៅក្នុងទីផ្សារដោះដូរកីឡាករតាំងពីរដូវកាលមុនរហូតមកដល់ពេលនេះ។