ចាន់ វឌ្ឍនាកា បញ្ជាក់ពីស្ថានភាពខ្លួន ក្រោយលេចឮហោះទៅថៃពិនិត្យសុខភាពភ្លាមៗ
មានលេចឮដំណឹងថា កាលពីប៉ុន្មានថ្ងៃមុននេះ ចាន់ វឌ្ឍនាកា ត្រូវបានបញ្ជូនទៅកាន់ប្រទេសថៃភ្លាមៗ តាមរយៈជើងយន្ដហោះ ដើម្បីព្យាបាលបញ្ហាម្យ៉ាងផ្សេងទៀតបន្ថែមពីលើរបួសសរសៃជង្គង់។
យ៉ាងណានៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា នេះ តារាឆ្នើមជម្រើសជាតិកម្ពុជាបានសរសេរលើទំព័រ Facebook ផ្ទាល់ខ្លួនថា “៖ស្រស់វិញហើយ”។
គួររំឭកថា ចាន់ វឌ្ឍនាកា បានរងរបួសដាច់សរសៃជង្គង់អំឡុងការប្រកួតនៅមិត្តភាពតទល់វិសាខា កាលខែមករា។ គេបានទទួលបានការវះកាត់នៅដើមខែកុម្ភៈ និងត្រូវសម្រាកពីចន្លោះ៦ទៅ៨ខែ៕