Neymar ថា លីគកំពូលអារ៉ាប៊ីសាអ៊ូឌីតឥឡូវខ្លាំងជាង Ligue 1 បារាំង
ប្រធានក្រុមប្រេស៊ីល Neymar បាននិយាយថា លីគបាល់ទាត់អារ៉ាប៊ីសាអូឌីត អាចខ្លាំងជាងលីគកំពូលបារាំងរួចទៅហើយ។
ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះបានផ្ទេរទៅកាន់ Saudi Pro League ពី Paris St-Germain ក្នុងខែសីហា ក្នុងតម្លៃប្រហែល៧៧លាន៥សែនផោន បូករួមនឹងថ្លៃបន្ថែមមួយចំនួនទៀត។
Neymar បានចូលរួមជាមួយ Al-Hilal ក្នុងទីផ្សារដោះដូរកីឡាករដែលឃើញក្លិបនៅអារ៉ាប៊ីសាអូឌីតចំណាយច្រើនជាង៧០០លានផោនលើកីឡាករបរទេស។
គេបាននិយាយថា “សម្រាប់អ្នកដែលបានទៅអារ៉ាប៊ីសាអូឌីត វាមិនធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលទេ ព្រោះអីមើលទៅលីកអារ៉ាប៊ីសាអូឌីតអាចជាងល្អជាងបារាំងរួចទៅហើយ៕”