តារាស៊ុត Defoe ចូលនិវត្តន៍ជាផ្លូវការ
អតីតខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Jermain Defoe បានប្រកាសចូលនិវត្តន៍ក្នុងនាមជាកីឡាករហើយក្នុងវ័យ៣៩ឆ្នាំ។
Defoe ដែលចូលរួមជាមួយ Sunderland កាលខែកុម្ភៈ រកបាន៣០៤គ្រាប់ក្នុងចំណោម៧៦២ប្រកួតនៅកម្រិតក្លិប និង២០គ្រាប់ពីការចូលលេង៥៧លើកក្នុងក្រុមជម្រើសជាតិអង់គ្លេស។
គេក៏ធ្លាប់លេងនៅ Portsmouth, Bournemouth និងក្លិប Toronto នៃក្របខណ្ឌ Major League Soccer ក្នុងអាជីព២២ឆ្នាំរបស់គេ។
Defoe សរសេរថា “៖វាជាការសម្រេចចិត្តដ៏លំបាក។ ខ្ញុំបានប្រឡូកក្នុងកម្រិតអាជីពក្នុងវ័យ១៧ឆ្នាំ ហើយឥឡូវខ្ញុំគិតថា វាដល់ពេលត្រូវចាកចេញហើយ។”
អតីតយុវជន West Ham United រកបាន១៦២គ្រាប់នៅ Premier League ធ្វើឲ្យគេនៅលំដាប់ទី៩ក្នុងចំណោម All Time Top Scorers នៅលីគកំពូលអង់គ្លេសចាប់តាំងរដូវកាល១៩៩២/១៩៩៣។ គេក៏ឈរលំដាប់ទី១៥ក្នុងចំណោមអ្នកចូលលេងច្រើនជាងគេនៅ Premier League ដោយបង្ហាញខ្លួនបាន៤៩៦ប្រកួត៕