FIFA Club World Cup ធ្វើឡើង១៦លើក ស្តេចស Real Madrid ឈ្នះច្រើនជាងគេនិងអស្ចារ្យជាងគេ
FIFA Club World Cup បង្កើតឡើងក្នុងដែនដីស្តេចបាល់ទាត់ប្រេស៊ីលកាលពីឆ្នាំ ២០០០ ដែលរាប់មកដល់បច្ចុប្បន្នមានអាយុកាល ១៩ឆ្នាំហើយ។ ជើងឯកលើកដំបូងបំផុតគឺក្រុមរបស់ម្ចាស់ផ្ទះ Corinthians។
នាពេលបច្ចុប្បន្ន ពានរង្វាន់មួយនេះចូលរួមប្រជែងតែក្រុមជើងឯកមកពីតាមបណ្តាទ្វីបធំៗទូទាំងពិភពលោកប៉ុណ្ណោះ ដោយបូករួមទាំងក្រុមម្ចាស់ផ្ទះដែលជាជើងឯកប្រចាំប្រទេសផងដែរ។ គិតត្រឹមឆ្នាំ ២០១៩នេះ FIFA Club World Cup បង្កើតឡើងជាលើកទី ១៦ ហើយក្រុមដែលឈ្នះជើងឯកគឺ ហង្សក្រហម Liverpool ជាការឈ្នះលើកដំបូង។
ប៉ុន្តែមានតែក្រុមមួយប៉ុណ្ណោះដែលឈ្នះពាននេះបានច្រើនជាងគេនិងអស្ចារ្យបំផុតក្នុងចំណោមក្រុមដែលធ្លាប់ឈ្នះទាំងឡាយគឺ ស្តេចស Real Madrid ឈ្នះ៤ដង និង៣ដងចុងក្រោយឈ្នះជាប់គ្នា ២០១៦ ២០១៧ និង ២០១៨៕