
តោះ! ទៅមើលកីឡដ្ឋានរបស់ក្រុមខ្លាំងទាំង៦ ត្រៀមប្រកួតបើករដូវកាលថ្មីនៅ Premier League
ខណៈដែលរដូវកាលថ្មី ២០១៩/២០២០ របស់ក្របខ័ណ្ឌបាល់ទាត់កំពូលរបស់អង់គ្លេស Premier League និងចាប់ផ្តើមនៅសប្តាហ៍នេះ Admin ក៏ចង់បង្ហាញពីកីឡដ្ឋានរបស់ក្រុមខ្លាំងទាំង៦ជូនដល់ប្រិយមិត្តបានស្គាល់ផងដែរ ថាតើមានភាពស្រស់ស្អាតប៉ុណ្ណា និងផ្ទុកអ្នកទស្សនាបានចំនួនប៉ុន្មាន??
ដូច្នេះសូមតាមដានដូចខាងក្រោម៖
1- Arsenal: Emirates Stadium
កីឡដ្ឋានរបស់ក្រុមកាំភ្លើងធំកសាងឡើងក្នុងឆ្នាំ២០០៤ ដែលបានបើកដំណើរការផ្លូវការនៅឆ្នាំ ២០០៦ ចំណាយថវិការអស់ ៣៩០លានផោន ផ្ទុកអ្នកទស្សនាបាន ៦០២៦០ នាក់។
2- Chelsea: Stamford Bridge
Stamford Bridge កីឡដ្ឋានរបស់ក្រុមតោខៀវមានអាយុកាល ១៤៣ឆ្នាំ គឺបើកដំណើរការអោយប្រើប្រាស់ក្នុងឆ្នាំ ១៨៧៧ ប៉ុន្តែត្រូវបានជួសជុលកែលម្អរក្នុងឆ្នាំ ១៩៩៨ ម្តងដែរ អាចផ្ទុកអ្នកទស្សនាបាន ៤០៩៥៣ នាក់។
3- Manchester United: Old Trafford
ផ្ទះចាស់របស់បិសាចក្រហមក៏មានអាយុកាលមិនតិចដែរគឺ ១០៩ឆ្នាំ ដែលចាប់ផ្តើមបើកសម្ពោធន៏ក្នុងឆ្នាំ ១៩១០ អាចដាក់អ្នកទស្សនាបាន ៧៤៩៩៤នាក់។
4- Manchester City: Etihad Stadium
ក្រុមមេឃខៀវមានកីឡដ្ឋានផ្ទាល់ខ្លួនដែលអាចផ្ទុកអ្នកទស្សនាបានជាង ៥ម៉ឺន៥ពាន់នាក់ កីឡដ្ឋានមួយនេះចាប់ផ្តើមបើកដំណើរការក្នុងឆ្នាំ ២០០២ ប៉ុន្តែគិតមកដល់បច្ចុប្បន្នមានការកែប្រែច្រើនដំណាក់កាលទើបធ្វើអោយមានសោភ័ណ្ឌដូចសព្វថ្ងៃ។
5- Liverpool: Anfield
កីឡដ្ឋានរបស់ហង្សក្រហមក៏មានវ័យចំណាស់មិនធម្មតាដែរ គឺប់ើកដំណើរការតាំងពីឆ្នាំ ១៨៨៤មកម្ល៉េះ បើរាប់ទៅមានអាយុកាល ១៣៥ឆ្នាំ អាចផ្ទុកអ្នកទស្សនាបានជាង ៥៤ពាន់នាក់។
6- Tottenham Hotspur: Tottenham Hotspur Stadium
ក្រុមបក្សា មាន់ខ្នាយមាស Spur ទើបតែសាងសង់កីឡដ្ឋានថ្មីរបស់ខ្លួនរួចរាល់កាលពីដើមឆ្នាំ ២០១៩នេះ ដែលចំណាយថវិការហូតដល់ទៅ ១ពាន់លានដុល្លារសហរដ្ឋអាមេរិកឯណោះ ដោយបានបំពាក់នៅបច្ចេកវិទ្យាទំនើបស្នាដៃចុងក្រោយបង្អស់យ៉ាងអស្ចារ្យ អាចដាក់អ្នកទស្សនាបានជាង ៦២ពាន់នាក់៕