ក្នុងរយៈពេលមួយឆ្នាំ វង្ស វិឆ័យ ប្រកួតបានខ្សែក្រវាត់២ក្នុងអាជីពគុនខ្មែរ(មានវីដេអូប្រកួត)
អ្នកប្រដាល់គុនខ្មែរដែលមានដើមកំណើតក្នុងខេត្តបាត់ដំបង់ វង្ស វិឆ័យ បានធ្វើរឿងដ៏អស្ចារ្យមួយក្នុងជីវិតគុនខ្មែររបស់ខ្លួនគឺក្នុងមួយឆ្នាំអាចយកខ្សែក្រវ៉ាត់២មកបំពាក់លើខ្លួនបាន បន្ទាប់ពីល្ងាចថ្ងៃម្សិលមិញនេះបានផ្តួលឲ្យកីឡាករមកពីប្រទេសថៃ ផេត ឧប៊ុន សន្លប់ដោយផ្លៃជង្គង់ក្នុងទឹកទី៤ ដណ្តើមបានខ្សែក្រវ៉ាត់ក្នុងកម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិជើងឯកកំពូលអ្នកប្រយុទ្ធកំពូលថាមពលឆេមពានរដូវកាលទី១។
គួរបញ្ជាក់ថា នេះគឺជាខ្សែក្រវ៉ាត់ទី២របស់កូនសិស្សលោកគ្រូ ហង្ស សឿន បន្ទាប់ពីខ្សែក្រវ៉ាត់ដំបូងគឺប្រកួតឈ្នះ ឆៃ សារ៉ា ក្នុងកម្មវិធីប៊ូស្រង់នាស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ដូចគ្នា។ គួររំលឹកថា ឆ្លងកាត់ការប្រកួត៤លើកក្នុងវគ្គសន្សំពិន្ទុកីឡាករ វង្ស វិឆ័យ បានយកឈ្នះកីឡាករថៃដោយផ្តួលអោយសន្លប់ទាំងអស់ ហើយក្នុងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានប្រកួតឈ្នះពិន្ទុ នី សុភី យ៉ាងប្រផិតប្រផើយ។ ហើយអ្វីដែលគួរឲ្យសរសើរបំផុតនោះគឺរាល់ការប្រកួតជាមួយកីឡាករថៃក្នុងវគ្គដណ្តើមខ្សែក្រវ៉ាត់មួយនេះ គឺកីឡាករថៃសន្លប់ដោយសារ វង្ស វិច្ឆ័យទាំងអស់៕ មានវីដេអូប្រកួតនៅខាងក្រោម…