Mourinho ឆ្លើយតបចំពោះការបណ្តេញចេញពីមាន់ខ្នាយមាស
(BC-99)
លោក Jose Mourinho អតីតគ្រូបង្វឹកក្រុម Tottenham បានបង្ហើបឱ្យដឹងថាបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ចូលរួមជួយការប្រកួតប្រជែងនៅក្លិបថ្មី។
គ្រូបង្វឹកព័រទុយហ្កាល់រូបនេះត្រូវបានបណ្តេញចេញពីតំណែងពីក្លិបដែលមានទីតាំងនៅឯភាគខាងជើងរាជធានី London កាលពីថ្ងៃច័ន្ទដោយមូលហេតុដឹកនាំមិនទទួលបានលទ្ធផលល្អស្ទើរគ្រប់ការប្រកួតដែលនេះជាការលើកឡើងដោយ Tottenham Hot Spur ។
Spurs ដែលធ្លាក់ចេញពីក្របខ័ណ្ឌ Europa League នៅវគ្គ១៦ក្រុមទំនងដូចជាមិនអាចដណ្តើមចំណាត់ថ្នាក់កំពូលទាំង ៤ ក្នុង Premier League ផងនោះបានយល់ព្រមចូលជាសមជាជិកលីគដែលប្រុងនឹងបង្កើតថ្មីដែលមានឈ្មោះថា EUROPEAN Super League អាចប្រើឡេះខាងលើដើម្បីបិទបាំងពីមូលហេុតពិតក្នុងការបណ្តេញលោក Jose Mourinho នេះបើតាមការវីភាគរបស់សារព័ត៌មានបរទេសដែលលើកឡើងថាគ្រូបង្វឹករូបនេះបានធ្វើពហិការមិនបង្វឹកកូនក្រុមរបស់ខ្លួនក្រោយពីទទួលដំណឹងថា Spurs បានសម្រេចចិត្តចូលរួមលីគថ្មីដែលមតិភាគច្រើនបានហៅលីគថាជាក្រុមឧទ្ទាមបាល់ទាត់។
ជួបជាមួយអ្នកសារព័ត៌មាននៅក្បែរគេហដ្ឋានរបស់លោកនាទីក្រុង London លោក Mourinho បាននិយាយថាលោកមិនមានទម្លាប់អាក្រក់និយាយដើមអតីតក្លិបរបស់ខ្លួននៅក្រោយពេលបញ្ចប់ការងារនោះទេ តែលោកក៏មិនត្រូវការពេលសម្រាកដើម្បីសាកថ្មដែរ ដែលនេះបានន័យថាបុរសខ្លាំងមិនខ្វះទេក្លិបដែលចង់បាន។