
កូនប្រុសឯកឧត្តម ឃួង ស្រេង ចូលហាត់បាល់ក្នុងក្រុមសហគមន៍ភ្នំពេញក្រោន
កូនប្រុសមួយរូបរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានចូលហ្វឹកហាត់ក្នុងក្រុមសហគមន៍របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន នាពេលថ្មីៗនេះ។
លោក កែវ សុខង៉ន អ្នកចាត់ការភ្នំពេញក្រោនសរសេរថា “៖ 🙏❤️ជាកិត្តិយសណាស់សម្រាប់សាលាបាល់ទាត់ភ្នំពេញក្រោន កូនប្រុសឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកំពុងហ្វឹកហាត់បាល់ក្នុងក្រុមសហគមន៍របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន។
⚽❤️🇰🇭អនាគតធនធានបាល់ទាត់ជាតិម្នាក់ទៀតហើយ!”។
គួរដឹងដែរថា សហគមន៍ភ្នំពេញក្រោន ប្រៀបដូចជាសាលាបាល់ទាត់មួយដូច្នេះដែរ ដែលបង្ហាត់ដល់យុវជនទូទៅ។ ក្មេងៗដែលមានសមត្ថភាព នឹងអាចត្រូវបានជ្រើសរើសចូលធ្វើតេស្ដដើម្បីចូលក្រុមថ្នាលដែលជាដំណាក់កាលឆ្ពោះទៅកាន់កម្រិតអាជីព៕