
កម្ពុជាបន្តឈ្នះប៉ាគីស្ថានឡើងទៅជុំទី២ FIFA World Cup Qatar 2022
ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាបានយកឈ្នះក្រុមជម្រើសជាតិ ប៉ាគីស្ថាន ២ ទល់ ១ ក្នុងការប្រកួតវគ្គជម្រុះបឋម FIFA World Cup Qatar 2022 ជើងទី២ កាលពីយប់មិញនាទីក្រុង ដូហាប្រទេស កាតា ។
ប៉ាគីស្ថាន បាននាំមុខកម្ពុជាមុនដោយបាល់ប៉េណាំទីនៅនាទី១៨ដោយ Hassan Bashir ធ្វើបានសម្រេច ប៉ុន្តែនៅវគ្គទី២គោព្រៃកម្ពុជាបានវាយបកពីរគ្រាប់វិញដោយថ្វីរបស់កីឡាករ សេត រ៉ស៊ីប និង រឹង ប៊ុនហៀង ធ្វើអោយកម្ពុជាឈ្នះ ២ ទល់ ១ តែម្តង ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្រោយឆ្លងកាត់ការប្រកួតទាំងពីរជើងរួចមកក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាបានយកឈ្នះ ដោយលទ្ធផលសរុប ៤ ទល់ ១ លើជម្រើសជាតិបាល់ទាត់ប៉ាគីស្ថាន ដែលធ្វើអោយក្រុម អ្នកចាត់ការទូរទៅ Honda ឆ្លងផុតវគ្គជម្រុះបឋម FIFA World Cup Qatar 2022 នឹងត្រូវរង់ចាំ ការចាប់ឆ្នោតប្រកួតជុំបន្តទៀត ៕ រូបភាព៖ FFC