
Mbappe អត់បានលេងទេពេល PSG ប៉ះ Bayern ជើងទី១វគ្គ១៦ក្រុម UCL
Kylian Mbappe នឹងខកខានការប្រកួត UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី១ តទល់ Bayern Munich ដោយសាររបួសភ្លៅ។
បញ្ហានេះបានកើតឡើងកាលថ្ងៃពុធ ទី០១ ខែកុម្ភៈ អំឡុងជំនួប Ligue 1 រវាង Paris Saint Germain និង Montpellier។ Mbappe ត្រូវសម្រាកព្យាបាលរបួស៣សប្ដាហ៍។
PSG នឹងទទួលក្រុមជើងឯកលីគកំពូលអាល្លឺម៉ង់ Bayern Munich ជើងទី១ នៅថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ខណៈជើងទី២នៅថ្ងៃទី០៨ ខែមីនា។
Mbappe ក៏នឹងខកខានការប្រកួត Coupe de France តទល់ Marseille នៅថ្ងៃទី០៨ ខែកុម្ភៈ និង Ligue 1 តទល់ Monaco នៅ០៣ថ្ងៃបន្ទាប់៕