លែងមានមន្ទិលសង្ស័យទៀតហើយសំរាប់ De Gea និង Manchester United ក្នុងការផ្លាស់ប្តូរក្លឹប
ទីបំផុតរឿងវិជ្ចមានបានកើតឡើងចំពោះបិសាចក្រហម Manchester United ក្រោយពេលដែលអ្នកចាំទីដៃស្អិត David De Gea បានសំរេចចិត្តបន្តកុងត្រាថ្មីរហូតដល់ឆ្នាំ ២០២៤។
យោងតាមសារព័តមាន Mirror បានចេញផ្សាយថា ដំណើរការនៃការចរចាររវាភាគី Jorge Mendes ដែលជាភ្នាក់ងាររបស់ De Gea និងតំណាងរបស់ក្រុមបិសាចកំពុងមានភាពរលូនធម្មតា។
កុងត្រាថ្មីនេះនិងផ្តល់កំរៃពលកម្មក្នុងមួយសប្តាហ៍ដល់អ្នកចាំទីជនជាតិអេស្ប៉ាញកើនឡើងពី ២០ម៉ឺនផោន ដល់ ៣៥ម៉ឺនផោន ព្រោះវាជាប្រធានបទក្តៅកន្លងមកក្នុងការទាក់ទាញពី Paris S.G មកលើ De Gea។ ព្រោះតែការមិនសំរេចចិត្តលក់កីឡាករវ័យ ២៨ឆ្នាំនេះហើយបានធ្វើអោយ Manchester United បង្ខំចិត្តបន្តកុងត្រានិងតំឡើងប្រាក់ខែអោយរូបគេខ្ពស់បែបនេះ ដើម្បីទប់ស្កាត់ការចង់បានពីក្លឹបចាយលុយផ្សេងទៀត។
រដូវកាលមុន De Gea ពុះពារយ៉ាងខ្លាំងដើម្បីជួយបិសាចក្រហមរហូតរូបគេទទួលបានតំណែងជាកីឡាកររបស់ប្រចាំរដូវកាលរបស់ Manchester Untied។ ៣៨ប្រកួតក្នុងរដូវកាល ២០១៨/២០១៩ រូបគេរក្សាសំណាញ់ទីមិនអោយរង្គឺបាន ៧ប្រកួត ប៉ុន្តែរបូតគ្រាប់បាល់រហូតដល់ទៅ ៥៤គ្រាប់៕