![](https://www.msrsport.com/wp-content/uploads/2022/01/florentino-perez-and-eden-hazard_gt1w4pks57dp14ys9e9bjlgzn.jpg)
Hazard ពិចារណា៣ជម្រើស ក្រោយចេញពី Real
Eden Hazard បានចាកចេញពី Real Madrid ហើយ ក្រោយចប់រដូវកាល២០២២/២០២៣។ ខ្សែបម្រើជម្រើសជាតិបែលហ្ស៊ីករូបនេះមិនត្រូវបានក្រុមលោក Carlo Ancelotti ឱ្យនៅទៀតទេ ដោយសាររបួសញឹកពេក។
កីឡាករវ័យ៣២ឆ្នាំមានជម្រើសចំនួន៣ គឺទី១ចង់ទៅលីគកំពូលសហរដ្ឋអាមេរិក, ទី២ ចូលនិវត្តន៍ និងទី៣ទៅប្រកបអាជីពនៅស្រុកកំណើត។ នេះបើតាមការផ្សាយពីសារព័ត៌មាន AS។
យ៉ាងណា Hazard ក៏សប្បាយចិត្តនៅរាជធានីម៉ាឌ្រីដរបស់អេស្ប៉ាញជាមួយកូនៗទាំង៥របស់គេដែរ។
គួរដឹងដែរថា កិច្ចសន្យារបស់ Hazard នៅសល់១ឆ្នាំទៀតឯណោះ តែ Real Madrid សម្រេចចែកផ្លូវតែម្ដង៕