Leicester ចែកផ្លូវពីកីឡាករថៃ
ទំព័រ Leicester City បានប្រកាសពីការចែកផ្លូវខ្សែបម្រើ Thanawat Suengchithawon បន្ទាប់ពីរដូវកាល ២០២២/២០២៣ ។
កីឡាករជម្រើសជាតិថៃរូបនេះស្ថិតក្នុងចំណោមកីឡាករវ័យក្មេងចំនួន ១១ នាក់ដែលបានប្រកាសចាកចេញពី Leicester នៅរដូវក្ដៅនេះ។ នៅថ្ងៃទី០៥ ខែមិថុនា ក្រុមជើងឯក Premier League ២០១៥/២០១៦ ក៏បានលាកីឡាករមួយសំខាន់ៗមួយចំនួនទៀតរួមមាន Youri Tielemans, Caglar Soyuncu, Daniel Amartey, Nampalys Mendy, Ryan Bertrand, Ayoze Perez និង Tete ។
Leicester ទើបតែត្រូវបានកាត់ចេញ Premier League ទៅ Championship សម្រាប់រដូវកាល ២០២៣/២០២៤។
Thanawat បានចូលក្រុមធំ Leicester រដូវកាល២០២១/២០២២ និងបានចូលលេងមិត្តភាពកាលខែកក្កដា ឆ្នាំ២០២១ តទល់ Burton។
Thanawat កើតឆ្នាំ២០០០ នៅខេត្តសុផាន់បុរី តែបានទៅរស់នៅបារាំងតាំងពីក្មេងជាមួយម្ដាយ របស់គេ និងបានជាប់ជម្រើសជាតិបារាំងអាយុក្រោម១៦ឆ្នាំ និង១៧ឆ្នាំ តែបានប្ដូរទៅលេង U23 និងក្រុមធំថៃនៅពេលក្រោយមក៕