ធ្លាយរូប Willian ឡើងក្បាលពោះក្នុងការប្រកួតមិត្តភាពរបស់ Arsenal
Willian បានធ្វើឲ្យអ្នកគាំទ្រ Arsenal ភ្ញាក់ផ្អើលចំពោះរូបរាងរបស់គេក្នុងការប្រកួតមិត្តភាពមួយនាពេលថ្មីៗនេះ។
ក្រុមកាំភ្លើងធំបានប្រកួតមិត្តភាព Pre-Season តទល់ក្លិបស្កុតលេន Hibernian នៅថ្ងៃទី១៣ ខែកក្កដា ហើយគេចាប់អារម្មណ៍ឃើញក្បាលពោះរបស់ Willian ធំប្លែក។
អ្នកខ្លះលាន់មាត់លើបណ្ដាញសង្គមថា Willian ចូលនិវត្តន៍មែន? មានរឿងអីកើតឡើងចំពោះគាត់។
អ្នកខ្លះទៀតថា ប្រហែលជាកីឡាករប្រេស៊ីលរូបនេះចូលចិត្តហូបចំណីអាហារដូច Eden Hazard។
ក្នុងការប្រកួតនោះ Willian លេងមិនសូវបានល្អទេ ហើយ Arsenal ក៏ចាញ់ Hibernian ១ទល់នឹង២ថែមទៀត។ ទោះជាការប្រកួតមិត្តភាពមែន អ្នកគាំទ្រ Arsenal ខ្លះមិនសូវជាពេញចិត្តទេ។
Willian បានចូលរួមជាមួយ Arsenal រដូវកាលមុនក្នុងគោលដៅឈ្នះពានរង្វាន់។ ប៉ុន្តែខ្សែបម្រើជនជាតិប្រេស៊ីលលេងមិនសូវបានល្អទេ ។ គេរកបានតែ១គ្រាប់ និង assist ៧ដងប៉ុណ្ណោះ ក្នុងការចូលលេង៣៧គ្រាប់។ នៅ Arsenal គេរកបាន២០ម៉ឺនផោនក្នុងមួយសប្ដាហ៍ ហើយកុងត្រារបស់គេមានសុពលភាពដល់ដាច់រដូវកាល២០២២/២០២៣៕