
អ៊ុំ សេរីរ័ត្ន៖ អ្វីដែលបាត់បង់ពីមុនខ្ញុំនឹងយកមកវិញទាំងអស់
អ្នកចាំទីដៃស្អិត អ៊ុំ សេរីរ័ត្ន បានលើកឡើងយ៉ាងមុតមាំក្នុងការពង្រឹងសមត្ថភាពដើម្បីត្រលប់ទៅកាន់ភាពខ្លាំងរបស់ខ្លួនវិញ បើទោះបីជាបច្ចុប្បន្នមិនមានការប្រកួត ដោយសារតែបញ្ហាជំងឺកូវីដ-១៩ក្តី ស្របពេលដែល ៥ ប្រកួតក្នុងលីគរដូវកាល២០២០ កន្លងទៅបានជាប់ជម្រើស ១១នាក់គ្រប់ការប្រកួត នឹងបានការពារសំណាញ់ទីមិនឱ្យរបូត ៣លើកផងដែរ។
អតីតសមាជិកជម្រើសជាតិកម្ពុជារូបនេះ បានបង្ហោះក្នុងបណ្តាញសង្គមរបស់ខ្លួនផ្ទាល់ថា៖ អ្វីដែលខ្ញុំបានបាត់បង់ទាំងប៉ុន្មាន នឹងយកមកវិញទាំងអស់។ នេះជាការតាំងចិត្តយ៉ាងមុនមាំរបស់អ្នកចំាំទីវ័យ ២៤ឆ្នាំនេះ ក្នុងការខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីសម្រេចគោលបំណងមកកាន់ជម្រើសជាតិវិញ បន្ទាប់ពីមួយរយៈចុងក្រោយនេះ មិនបានស្ថិតក្នុងក្រសែភ្នែកគ្រូជម្រើសជាតិកម្ពុជា Félix Dalmás ឡើយ ក្នុងការមកកាន់ដំណែងមួយនេះអស់រយៈពេលពីរឆ្នាំទៅហើយ។
គួរបញ្ជាក់ផងដែរថា អ្នកចាំទីរបស់ក្លិប កងយោធពលខេមរៈភូមិន្ទនេះ ជោគជ័យខ្លាំងបំផុតនាឆ្នាំ២០១៦ ពោលគឺបានជួយក្រុមឈ្នះពាន Hun Sen Cup 2016 នឹងឈ្នះពានអ្នកចំាំទីល្អក្នុងពានមួយនេះ នឹងឈ្នះពានអ្នកចាំទីល្អក្នុងពានរង្វាន់លីគកំពូលកម្ពុជាផងដែរក្នុងឆ្នាំដំនាលគ្នានេះ ខណៈមានតែក្លិបពីប៉ុន្នោះដែលកីឡាករនៅភ្នំពេញនេះធ្លាប់បានប្រលូកជាមួយ ពោលគឺក្លិបអាសុីអឺរ៉ុប យូណាធីត បានខ្ចីជើងទៅកាលពីឆ្នាំ២០១៣-២០១៤ ចំនួនមួយរដូវកាល៕