ឡាវ និងម៉ាឡេស៊ី ត្រូវប៉ះគ្នា២ជើងក្នុងវគ្គចែកពូល AFF U23
ឡាវ និងម៉ាឡេស៊ី ត្រូវប៉ះគ្នា២ជើងសម្រាប់ពូល B ដែលជើងទី១ធ្វើឡើងនៅថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ នៅព្រីនស៍។ ចំណែកជើងទី២នឹងធ្វើឡើងនៅថ្ងៃអង្គារ ទី២១ ខែកុម្ភៈ នាពហុកីឡដ្ឋានមរតកតេជោ។
មានតែមួយក្រុមប៉ុណ្ណោះអាចឡើងទៅវគ្គបន្ត ដោយមិនមានលេខ២ល្អទេសម្រាប់ B។
ការកែប្រែនេះ ដោយសារតែពូល B សល់តែ២ក្រុម បន្ទាប់ពីការដកខ្លួនដោយឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា ពាក់ព័ន្ធការរាលដាលកូវីដ១៩។
ដូច្នេះសម្រាប់រូបមន្តទៅវគ្គបន្ត គឺក្រុមលេខ១ តាមពូលទាំង៣ បូករួមនឹងក្រុមលេខ២ល្អមួយក្រុម (គិតត្រឹមរវាងពូល A និងពូល C លែងគិតជាមួយពូល B ទៀតហើយ)៕