Bayern Munich ចង់បាន Kyle Walker
Bayern Munich កំពុងពិភាក្សាពីលទ្ធភាពនៃការផ្ទេរខ្សែការពារស្ដាំ Kyle Walker ពី Manchester City។
ក្រុមជើងឯកអាល្លឺម៉ង់បានចម្រាញ់ជម្រើស ក្នុងករណី Benjamin Pavard ចាកចេញ។
Walker សល់កិច្ចសន្យាតែមួយឆ្នាំទៀត តែមិនសូវបានជាប់ជម្រើសដំបូងប៉ុន្មានទេ ហើយ Man City ក៏ទំនងមិនចង់បន្តកុងត្រាទៀតដែរ។
សារព័ត៌មាន Daily Mail ឱ្យដឹងថា អតីតខ្សែការពារ Sheffield United ខាងលើហាក់មិនសូវសប្បាយចិត្តប៉ុន្មានទេ ក្រោយអត់បានលេង១១នាក់ដំបូងក្នុងវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League៕