អតីតខ្សែបម្រើបឹងកេត Cardoso ចូលរួមជាមួយណាហ្គាវើលដ៍
ខ្សែបម្រើ Alexandre Cardoso បានចូលរួមជាមួយណាហ្គាវើលដ៍ ក្រោយចប់កិច្ចសន្យាជាមួយ UE Santa Coloma នៃលីគកំពូលអង់ដូរ៉ា។
កីឡាករវ័យ៣០ឆ្នាំធ្លាប់លេងនៅលីគកំពូលអូម៉ង់ និងអារ់ាប៊ីសាអ៊ូឌីតមុនចូលរួមជាមួយបឹងកេត ក្នុងរដូវកាល២០២២។
គេជាកីឡាករបរទេសទី៤នៅណាហ្គាវើលដ៍ បន្ទាប់ពីខ្សែបម្រើជប៉ុន Yuta Kikuchi, ខ្សែប្រយុទ្ធ Marcio Marques និងខ្សែប្រយុទ្ធ Cristian៕