
Chelsea ទិញបាន Mudryk ពី Shakhtar ក្នុងតម្លៃ៨៩លានផោន
Chelsea បានបញ្ចប់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធអ៊ុយក្រែន Mykhailo Mudryk ពី Shakhtar Donetsk ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ទៅ៨៩ លានផោន។
កីឡាករវ័យ២២ឆ្នាំបានយល់ព្រមលើកិច្ចព្រមព្រៀងរយៈពេល៨ឆ្នាំកន្លះក្នុងតម្លៃ៦២លានផោន (62 លានផោន) បូករួមទាំងប្រាក់បន្ថែមចំនួន២៧លានផោនទៀត។
Mudryk បាននិយាយថា “៖ខ្ញុំសប្បាយចិត្តណាស់ដែលបានចុះហត្ថលេខាជាមួយ Chelsea” ។
Arsenal ក៏ចង់បាន Mudryk ដែលស៊ុតបញ្ចូលទីបាន៧គ្រាប់ក្នុងការបង្ហាញខ្លួន១២ប្រកួតសម្រាប់ Shakhtar នៅរដូវកាលនេះ។
Mudryk ដែលបានបង្ហាញខ្លួនចំនួន៨ដងសម្រាប់ជម្រើសជាតិអ៊ុយក្រែនចាប់តាំងពីខែមិថុនា ឆ្នាំ 2022 បានលេចមុខនៅកីឡដ្ឋាន Stamford Bridge មើលការប្រកួតក្របខណ្ឌ Premier League របស់ Chelsea ទល់ Crystal Palace នៅថ្ងៃអាទិត្យ៕