
Xavi ឈ្នះពានលើកដំបូងក្នុងនាមគ្រូបង្គោល Barca
Xavi Hernandez បានឈ្នះពានរង្វាន់ទី១ក្នុងនាមគ្រូបង្គោល FC Barcelona ក្រោយផ្ដួល Real Madrid ៣ទល់នឹង១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ Spanish Super Cup 2022/2023 លើទឹកដីអារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣។
Gavi បានបើកការនាំមុខឲ្យក្រុមអ្នកមានបុណ្យក្នុងនាទី៣៣ មុនរូបគេ assist សងឲ្យ Robert Lewandowski វិញក្នុងនាទី៤៥។
ដល់នាទី៦៩ Pedri បន្ថែមគ្រាប់ទី៣សម្រាប់ Barca តែនាទី៩០+៣ Karim Benzema ស្រវាបានមួយគ្រាប់ឲ្យ Real Madrid។ លទ្ធផល៣ទល់នឹង១ក៏បន្តរហូតចប់៩០នាទី៕