Premier League ឆ្នាំក្រោយនឹងសម្រាកពីពាក់កណ្ដាលខែវិច្ឆិកា សម្រួលដល់ World Cup 2022
កាលបរិច្ឆេទសម្រាប់រដូវកាល២០២២/២០២៣នៃក្របខណ្ឌ Premier League ត្រូវបានកំណត់រួចរាល់ហើយ។
រដូវកាលក្រោយត្រូវរៀបចំឲ្យមានលក្ខណៈងាយស្រួលសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 ដែលនឹងធ្វើឡើងនៅខែធ្នូ ពោល ចំពាក់កណ្ដាលរដូវកាលតែម្ដង។
ការប្រកួត Premier League រដូវកាល ២០២២/២០២៣ នឹងចាប់ផ្ដើម នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។
ការប្រកួតជុំទី១៦ គឺសប្ដាហ៍ចុងក្រោយ នៅថ្ងៃទី១២/១៣ ខែវិច្ឆិកា ឆ្នាំ២០២២ មុនអនុញ្ញាតឲ្យកីឡាករដែលជាប់ជម្រើសជាតិទៅចូលរួមការប្រកួត World Cup ដែលនឹងចាប់ផ្ដើមពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ។
ការប្រកួត Premier League នឹងចាប់ផ្ដើមឡើងវិញនៅថ្ងៃ Boxing Day ពោលចុងខែធ្នូ។ សម្រាប់ការប្រកួតចុងក្រោយនៃក្របខណ្ឌ Premier League រដូវកាលក្រោយ គឺនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣៕