ធារីកំពុងពិភាក្សាជាមួយក្លិបនៅថៃ និងម៉ាឡេស៊ី
បើតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុក ខ្សែបម្រើ ប៊ិន ចន្ថាធារី កំពុងពិភាក្សាជាមួយភាគីក្លិបនៅថៃ និងម៉ាឡេស៊ី ដើម្បីស្វែងរកទ្រនំថ្មីមួយ ក្រោយចប់កិច្ចសន្យានៅវិសាខា។
ក្លិបបាល់ទាត់វិសាខាបានប្រកាសចែកផ្លូវគ្នាជាមួយខ្សែបម្រើ ប៊ិន ចន្ថាធារី ហើយក្រោយរូបគេរួមរស់បាន២រដូវកាល។
គេបានប្រាប់សារព័ត៌មានក្នុងស្រុកបែបនេះថា “៖ ខ្ញុំកំពុងពិភាក្សាជាមួយក្លិបនៅថៃ និងម៉ាឡេស៊ី។ ខ្ញុំចាំមើលអ្វីដែលល្អបំផុតសម្រាប់ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ។”
កីឡាករកូនខ្មែរបារាំងខាងលើបានចូលរួមជាមួយក្រុមមានមូលដ្ឋាននៅហ្គ្រែនភ្នំពេញដើមរដូវកាល២០២១ បន្ទាប់ពីលេងនៅលីគកំពូលម៉ាឡេស៊ី៣ឆ្នាំ ពោលនៅ Terrenganu FA ២ឆ្នាំ និង Perak FA ១ឆ្នាំ។
ធារី បានរួមចំណែកជួយវិសាខាឈ្នះជើងឯកសម្ដេចតេជោ ហ៊ុន សែន រដូវកាល២០២១ និង២០២២ ហើយគេក៏ទើបតែវិលពីក្រុមជម្រើសជាតិកម្ពុជាប្រកួត AFF Cup 2022 ផងដែរ៕