កុនខ្លាំងពេក! Alves រក Neymar ឱ្យជួយលុយ១៥ម៉ឺនអឺរ៉ូ
ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលបាននិយាយថា Dani Alves បានស្វែងរកជំនួយផ្នែកហិរញ្ញវត្ថុ និងផ្លូវច្បាប់ពី Neymar មុនពេលបង្ហាញខ្លួននៅតុលាការក្នុងខែកុម្ភៈ។
យោងតាម UOL ឪពុករបស់ Neymar បានផ្ទេរប្រាក់ទៅឱ្យ Dani Alves ដើម្បីជួយការពារកីឡាករជើងចាស់រូបនេះក្នុងការកាត់ក្តីនាពេលខាងមុខ។ ប្រាក់នេះត្រូវបានគេប្រើដើម្បីបង់«សំណងដើម្បីកាត់បន្ថយការខូចខាតដែលបានបង្កឡើង»ដែលមានតម្លៃ ១៥ម៉ឺនអឺរ៉ូដែលជនរងគ្រោះបានស្នើសុំ។ ក្នុងករណី Dani Alves ត្រូវបានរកឃើញថាមានកំហុស ការផាកពិន័យខាងលើអាចជួយកាត់បន្ថយការកាត់ទោសបាន។
លើសពីនេះ Dani Alves ក៏បានសុំជំនួយពីលោក Gustavo Xisto ដែលជាអ្នកតំណាងផ្នែកច្បាប់ចាស់ជាងគេមួយរូបសម្រាប់ក្រុមហ៊ុនរបស់ឪពុក Neymar ធ្វើជាមេធាវីតំណាង។ អតីតតារា Barca បានដកឈ្មោះអតីតភរិយា Dinorah Santana ចេញពីការគ្រប់គ្រងទ្រព្យសម្បត្តិ។
Dani Alves និង Neymar គឺជាមិត្តរួមក្រុមក្នុងក្រុមជម្រើសជាតិប្រេស៊ីល។ ពួកគេក៏បានធ្វើការជាមួយគ្នាផងដែរ ពេលកំពុងនៅ Barca និង PSG។ អ្នកទាំងពីរមានភាពស្និទ្ធស្នាលគ្នាខ្លាំង ហើយតែងមានពិធីជប់លៀងជាមួយគ្នា៕