គ្រូបន្ទាយមានជ័យប្រកាសរកអ្នកជួយជ្រោមជ្រែងបន្ថែមសម្រាប់ប្រកួតពានសម្ដេចតេជោ
បើតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុក លោក ឈឹម យៀក គ្រូបង្គោលក្លឹបបាល់ទាត់ខេត្តបន្ទាយមានជ័យ បានសំណូមពរថ្នាក់ដឹកនាំខេត្តរបស់ខ្លួនជួយជ្រោមជ្រែងក្រុមផងក្នុងការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
គ្រូបង្វឹកក្រុមលេខ៣ថ្នាក់ខេត្ត ២០២៣ ទទូចថា ថវិកាដែលគណៈកម្មការរៀបចំការប្រកួតឧបត្ថម្ភ មិនអាចទប់ទល់ បានទាំងស្រុងឡើយ ព្រោះ ត្រូវធ្វើដំណើរ ហូបចុក ស្នាក់នៅ និងព្យាបាលកូនក្រុមពេលមានរបួសថែមទៀត។
ក្រុមខេត្តបន្ទាយមានជ័យបានឡើងដល់ការប្រកួតថ្នាក់ជាតិ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ដោយត្រូវប៉ះម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង សម្រាប់ជើងទី១ នៅថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤៕