
កម្ពុជាឈ្នះអូស្ត្រាលីក្នុងការប្រកួត AFF U16
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានយកឈ្នះអូស្ត្រាលី ដោយលទ្ធផល ៤ទល់នឹង២ ក្នុងការប្រកួតពូល C នៃព្រឹត្តិការណ៍ AFF U16 Championship 2022 នៅប្រទេសឥណ្ឌូនេស៊ី ថ្ងៃសុក្រ ទី០៥ ខែសីហា។
នេះជាជ័យជម្នះលើកដំបូងសម្រាប់កម្ពុជាប្រចាំពូល C ក្រោយចាញ់ម៉ាឡេស៊ី ៣ទល់នឹង០ ក្នុងការប្រកួតទី១។
U16 កម្ពុជានឹងបិទពូល C ជាមួយមីយ៉ាន់ម៉ា នៅថ្ងៃចន្ទ ទី០៨ ខែសីហា។
គួរដឹងដែរថា ការប្រកួត AFF U16 Championship 2022 នៅឥណ្ឌូនេស៊ី មាន១១ក្រុមចូលរួម ដោយមាន៣ពូល៕