
ដំណឹងល្អ! គ្រូបង្វឹក Xavi ត្រឡប់មកដឹកនាំ Al-Sadd វិញ ក្រោយជាសះស្បើយវីរុសកូវីដ១៩
កាលពីថ្ងៃអាទិត្យ ក្លឹប Al-Sadd បានប្រកាសថា គ្រូបង្វឹក Xavi នឹងមានវត្តមានក្នុងការដឹកនាំការប្រកួតឡើយ ក្រោយតេស្តឃើញសញ្ញាវិជ្ជមានវីរុសកូវីដ១៩។
យ៉ាងណាក្តីក្រោយពីដាក់ខ្លួនដោយឡែកតាមការណែនាំ អតីតប្រធានក្រុម FC Barcelona ខាងលើមានសុខភាពល្អប្រក្រតីឡើងវិញ ហើយបានត្រឡប់មកដឹកនាំក្រុមហ្វឹកហាត់សារជាថ្មីនៅថ្ងៃនេះ។
គួរឱ្យដឹងថា ក្រោយតេស្តឃើញសញ្ញាវិជ្ជមានវីរុសកូវីដ១៩ Xavi បានខកខានដឹកនាំក្រុមទល់នឹង Al Khor កាលពីថ្ងៃអាទិត្យកន្លងទៅ ដោយជំនួយការរបស់លោកគឺជាអ្នកដឹកនាំជំនួស។