
តើដឹងទេថាកីឡាកររូបនេះមិនដែលបានចូលលេងក្នុងការប្រកួត El Clasíco សោះ
ចាប់តាំងពីផ្លាស់ទៅកាន់ Real Madrid ក្នុងឆ្នាំ ២០១៩ ពី Chelsea ក្នុងតម្លៃ១០០លានអឺរ៉ូ Eden Hazard ជួបបញ្ហារបួសច្រើនជាងអ្វីដែលគេបានចូលលេងទៅទៀត ។
យ៉ាងណាមិញគិតមកទល់ពេលនេះម្ចាស់អាវលេខ ៧របស់ Real Madrid នៅតែបន្តខកខានក្នុងការបង្ហាញខ្លួនជាពិសេសនៅការប្រកួត El Clasico ។ រឿងដែលនឹកស្មានមិនដល់ Hazard មិនដែលមានវត្តមាននៅការប្រកួត El Clasico សូម្បី១នាទី ចាប់តាំងពីឆ្នាំ ២០១៩ ។
ខណៈដេលរដូវកាលនេះ គេនៅតែជាកីឡាករដែលអវត្តមានលើទីលានដោយសារបញ្ហារបួសដដែល ។
_Monsoon