ATM ឈ្នះ៣ប្រកួតជាប់គ្នាលើកដំបូងនៅ La Liga
Atletico Madrid បានយកឈ្នះ Celta Vigo ២ទល់នឹង០ ក្នុងការប្រកួត La Liga សប្ដាហ៍ទី២៦ នៅថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ។
ខ្សែការពារកូដឆ្វេង Renan Lodi ជាអ្នករកគ្រាប់បាល់បញ្ចូលទីទាំង២គ្រាប់។ នេះក៏ជាការរកបានគ្រាប់បាល់ដំបូងផងដែរសម្រាប់កីឡាករជនជាតិបារាំង។
ក្នុងការប្រកួតនេះ ក្រុមម្ចាស់ផ្ទះ Atletico Madrid គ្រប់គ្រងបាល់បានតែ៣៦ភាគរយប៉ុណ្ណោះ។ ចំណែក Celta Vigo គ្រប់គ្រងដល់ទៅ៦៣ភាគរយ។
នេះជាការឈ្នះដល់ទៅ៣លើកជាប់ៗគ្នានៅ La Liga ជាលើកដំបូងសម្រាប់ក្រុមលោក Diego Simeone។ Atletico Madrid បានឡើងទៅកាន់ចំណាត់ថ្នាក់លេខ៤ មាន៤៥ពិន្ទុ ពីការប្រកួត២៦លើក ក្រោមក្រុមកំពូលតារាង Real Madrid ១៥ពិន្ទុ៕