គ្រាន់តែឮប្រេស៊ីលចង់ទាក់ទង ស្រាប់តែ Pep ថា ចង់ធ្វើគ្រូ Man City អស់មួយជីវិត
លោក Pep Guardiola បានចេញមុខបំបែកភាពស្ងប់ស្ងាត់ ក្រោយផ្ទុះរឿងថា អាចនឹងចេញពី Manchester City ទៅធ្វើគ្រូបង្គោលជម្រើសជាតិប្រេស៊ីល ក្រោយចប់ FIFA World Cup 2022។
“នេះមិនមែនជាពេលត្រូវនិយាយរឿងហ្នឹងទេ។ ខ្ញុំនៅសល់កុងត្រាជាមួយ Manchester City ហើយខ្ញុំក៏សប្បាយចិត្តនៅទីនេះ។ ខ្ញុំចង់ដឹកនាំ Man City អស់មួយជីវិត។ ប៉ុន្តែខ្ញុំមិនអាច មិនអាចទេ។ គ្មានកន្លែងណាដែលល្អជាងនៅហ្នឹងទេ។ ខ្ញុំអាចតកុងត្រា១០ឆ្នាំ ឬក៏មិនបន្តក៏ថា បាន។ តែអ្វីចង់និយាយនោះ គឺមិនមែនជាពេលត្រូវគិតរឿងអនាគតទេ។ សូមលើកលែងឲ្យខ្ញុំផង។”
កុងត្រារបស់លោក Pep នៅ Man City មានសុពលភាពដល់ដំណាច់រដូវកាល២០២២/២០២៣។ ថ្មីៗនេះថ្នាក់ដឹកនាំក្រុមមេឃខៀវបានហៅគ្រូបង្វឹកជនជាតិអេស្ប៉ាញតចរចារឿងតកុងត្រាដែរ ប៉ុន្តែអតីតគ្រូបង្គោល FC Barcelona ថា ចាំមើលនឹងមានសកម្មភាពអ្វីថ្មីៗទៀតឬអត់!