ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា ត្រូវធ្វើចត្តាឡីស័ក ពេលវិលមកដល់ទឹកដីកម្ពុជា
ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានចុះត្រួតពិនិត្យទីតាំងសម្រាប់ធ្វេីចត្តាឡីស័ករបស់កីឡាករ និងគណៈប្រតិភូក្រុមជម្រើសជាតិកម្ពុជា ពេលត្រលប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញនៅយប់នេះ បន្ទាប់ពីបានប្រកួតចប់ក្នុងវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 ដែលធ្វើឡើងនៅប្រទេស បារ៉ែន ។
ក្រុមជម្រើសជាតិកម្ពុជា បានធ្វើការប្រកួតនៅក្រៅប្រទេសចំនួន ៣ ប្រកួត ដោយទទួលបានលទ្ធផលចាញ់ បារ៉ែន ៨ ទល់ ០ , ចាញ់ អ៊ីរ៉ាក់ ៤ ទល់ ១ និងការប្រកួតចុងក្រោយចាញ់ អ៊ីរ៉ង់ ១០ ទល់ ០ ។ ក្នុងពូល C ក្រុមជម្រើសជាតិគោព្រៃ មានតែ១ពិន្ទុតែប៉ុណ្ណោះដោយស្មើ១ប្រកួត និងចាញ់ ៧ប្រកួត ។កីឡាករ និងគណៈប្រតិភូក្រុមជម្រើសជាតិកម្ពុជា ទាំងអស់នឹងត្រូវ ធ្វើចត្តាលីស័ក ចំនួន១៤ ថ្ងៃមុនពេលចាកចេញទៅហ្វឹកហាត់តាមក្លិបរបស់ខ្លួននីមួយៗ ៕