Real Madrid វ៉ាដាច់ Man City ក្នងនាមជាក្រុមរកចំណូលបានច្រើនជាងគេ
Real Madrid បានវ៉ាដាច់ Manchester City ក្លាយជាក្លឹបបាល់ទាត់ដែលរកចំណូលបានច្រើនជាងគេ នេះបើយោងតាមការវិភាគដោយ Deloitte ។
Real រកចំណូលបានច្រើនបំផុត ៨៣១ លានអឺរ៉ូ ដើម្បីឈរលើកំពូលតារាង Money League ពីរដូវកាល ២០២២-២៣។
Man City ធ្លាក់មកលេខ ២ បើទោះបីជាមានកំណត់ត្រាប្រាក់ចំណូល ៨២៦លានអឺរ៉ូ តាមរយៈការលើកពាន FA Cup, Premier League និង Champions League។
ប្រាក់ចំណូលសម្រាប់ក្លឹបកំពូលទាំង២០បានកើនឡើង១៤ភាគរយដល់កំណត់ត្រា ១០,៥ពាន់លានអឺរ៉ូ៕