ផ្លូវការ! ស្ថានីយ៍ទូរទស្សន៍ MYTV ផ្សាយផ្ទាល់ការប្រកួតពានរង្វាន់ AFC U-19 Championship 2020
យោងតាមការបញ្ជាក់របស់លោក ស៊ីថូ ណាថាន ប្រធានផ្នែកកីឡារបស់ CBS បានឱ្យដឹងថា ស្ថានីយ៍ទូរទស្សន៍ MYTV បានទទួលសិទ្ធក្នុងការផ្សាយផ្ទាល់ការប្រកួតពានរង្វាន់ AFC U-19 Championship 2020។
ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំសម្រាប់ព្រឹត្តិការណ៍ AFC U-19 Championship 2020 Qualifiers, East Zone ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមពីថ្ងៃទី២ ដល់ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។
គួរបញ្ចាក់ថា កម្ពុជា ស្ថិតនៅក្នុងពូល G ដែលមាន ថៃ, ម៉ាឡេស៊ី, ប្រ៊ុយណេ និងក្រុមថ្មី Northern Mariana Island។