
Kylian Mbappe បំបែកកំណត់ត្រា Ronaldo ប្រេស៊ីល
កីឡាកររបស់ក្លឹប PSG Kylian Mbappe បានបង្ហាញសមត្ថភាពដ៏អស្ចារ្យ និងរីកចម្រើនយ៉ាងខ្លាំង ក្រោយពីកីឡាករវ័យក្មេងរូបនេះបានស៊ុតបាល់បញ្ជូលទីគ្រាប់បាល់ទី១៤របស់គេ ក្នុងចំណោមការបង្ហាញខ្លួន២៤លើកក្នុងក្របខណ្ឌ Champions League ដែលជាកំណត់ត្រាដ៏ល្អមួយ ស្របពេលដែលអតីតកីឡាករខ្សែប្រយុទ្ធប្រេស៊ី Ronaldo របស់គ្រាប់បាល់បាន១៤គ្រាប់ក្នុងការបង្ហាញខ្លួន៤០នៅក្របខណ្ឌ Champions League ។
ច្បាស់ណាស់ ខ្សែប្រយុទ្ធវ័យក្មេងរបស់ជំរើសជាតិបារាំងរូបនេះទើបតែមានវ័យ២០ឆ្នាំសោះ តែអាចបញ្ចេញសមត្ថភាពបានល្អបែបនេះ ហើយ Mbappe ត្រូវបានគេវិភាគថា អាចជាកីឡាករដែលស៊ុតបាល់បញ្ជូលទីបានច្រើនជាងគេនៅក្របខណ្ឌ Champions League ផងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ថា កីឡាករដែលស៊ុតបាល់បញ្ជូលទីបានច្រើនជាងគេនៅក្របខណ្ឌ Champions League គឺលេខ១ Cristiano Ronaldo ១២១គ្រាប់ ក្នុងការបង្ហាញខ្លួន ១៥៨លើក និង លេខ២ Lionel Messi ១០៦គ្រាប់ ក្នុងការបង្ហាញខ្លួន ១២៩លើក ៕