Solskjær បាននិយាយពាក្យមួយលាឃ្លាទៅកាន់ Pogba មុនការប្រកួតដែលលោក Jose Mourinho មិនធ្លាប់និយាយ!
ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ក្រុមបិសាចក្រហម Manchester United ហាក់ដូចជាកំពុងតែដើរលើផ្លូវដ៏ត្រឹមត្រូវមួយដែលសូម្បីតែអ្នកចាត់ការមុនៗមិនអាចធ្វើដូច។ បុរសសញ្ជាតិណ័រវេរូបនេះបានដឹកនាំការប្រកួតចំនួន៧លើកជួយអោយក្រុមចាស់របស់ខ្លួនទទួលបាន១៨ពិន្ទុនៅ Premier League និងឈានជើងទៅជួបកាំភ្លើងធំ Arsenal នៅវគ្គទី៤នៃការប្រកួតពានរង្វាន់ FA Cup បានផងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
លោក Ole ពិតជាមានចំនុចពិសេសអ្វីម៉្យាងដើម្បីលើកទឹកចិត្តដល់ក្រុមកីឡាករទាំងមូល ជាក់ស្តែងក្រោយពីបានប្រកួតយកឈ្នះ Brighton ២-១ កាលពីចុងសប្តាហ៍កន្លងទៅនេះកីឡាករល្អឆើតតម្លៃខ្លួន១០០លានកប់របស់បារាំង Paul Pogba បាននិយាយអោយដឹងថាលោក Solskjaer បាននិយាយមកកាន់រូបគេនៅមុនចូលទីលានថា “លេងយ៉ាងម៉េចក៏លេងទៅ តាមតែចិត្តរបស់អ្នក” ដែលនេះគឺជាពាក្យមួយឃ្លាដែលគេពេញចិត្ត ព្រោះវាជាការលេងដោយសេរីភាពមិនទទួលសំពាធនិងជាការើងដោយសប្បាយចិត្ត។ Pogba បានបន្ថែមថាគេមានក្តីរីករាយពេលដែល Solskjær បាននិយាយយ៉ាងដូច្នេះដែលសូម្បីតែលោក Jose Mourinho មិនបានប្រើពាក្យបែបនេះដាក់រូបគេពីមុនមកឡើយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សូមជម្រាបជូនដែរថាគ្រាន់តែបានត្រឡប់មកកាន់ Old Trafford ក្នុងនាមជាអ្នកចាត់ការទូរទៅបណ្តោះអាសន្នភ្លាម Ole Gunnar Solskjær បាននិយាយទៅកាន់ក្រុមកីឡាករថា ការលេងប្រកបដោយក្តីរីករាយទើបយើងទទួលបាននូវលទ្ធផលល្អ។