
ក្រុមហង្សក្រហម Liverpool ដាក់លក់អ្នកចាំទី Loris Karius ក្នុងតម្លៃ៦លានផោន
Liverpool ត្រូវគេរាយការណ៍មកថាបានដាក់លក់អ្នកចាំទី Loris Karius ក្នុងតម្លៃ៦លានផោននៅពេលទីផ្សារដោះដូរកីឡាករបើកទ្វារ ខណៈ Montpellier នៅក្របខ័ណ្ឌ Ligue 1 បារាំងបានបង្ហាញការចាប់អារម្មណ៍មុនគេ។
ក្រោយពីបង្កកំហុសនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ទល់នឹង Real Madrid មក អ្នកចាំទីសញ្ជាតិអាល្លឺម៉ង់មិនដែលបង្ហាញខ្លួនឱ្យក្រុមហង្សក្រហមទៀតឡើយ ស្របពេលដែលមានវត្តមាន Alisson Becker ថែមទៀតផង។
គួរឱ្យដឹងថា អាជីពរបស់ Loris Karius កាន់តែធ្លាក់ដុនដាបខ្លាំង ក្រោយពេលដែលត្រូវ Besiktas សម្រេចផ្តាច់កុងត្រាខ្ចីជើងថែមទៀតនៅរដូវកាលនេះ។